តើអ្នកស្គាល់ល្មើទេ​ហេតុអ្វីបានជាវាមានតម្លៃថ្លៃយ៉ាងនេះ?

ដំណាំល្មើជាដំណាំនៅកម្ពុជាជាយូរណាស់មកហើយ ហើយមានតម្រូវការខ្ពស់ដោយវិនិយោគិនជាតិ​ និងអន្ដរជាតិសំឡឹងមើលឃើញទីផ្សារតំបន់អាស៊ានត្រូវការផលិតផលល្មើរបស់កម្ពុជាក្នុងការនាំចេញក្នុងអាស៊ាននិងពិភពលោក។ ដំណាំ «ល្ម៉ើ» ត្រូវបានអ្នកជំនាញកសិកម្មអះអាងថា នឹងចាប់ផ្តើមទទួលផល ក្នុងរយៈពេល៣ឆ្នាំ បានចាប់ពី៤០គីឡូទៅ១០០គីឡូក្រាម ក្នុងមួយដើម ហើយក្នុងរយៈពេល១០ ឆ្នាំអាចទទួលផល បាន៥០គីឡូឡើងទៅក្នុងមួយដើមៗ។ អត្ថប្រយោជន៍ល្មើ ១.​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ វាមានសារធាតុ ម៉ា​ញ៉េ​ស្យូ​ម ​សេ​ឡេ​ន្យូ​ម និង​ម៉​ង់​ហ្គា​ណែ​ស។ ២.ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក ផ្លែ​ល្មើ​ល្អ​ចំពោះ​សុខភាព​ដោយសារ​តែ​បរិមាណ​ជាតិ​កាក​សរសៃ​រលាយ​ខ្ពស់​របស់​វា ។ជាតិ​កាក​សរសៃ​រលាយ​នឹង​ទាញ​ជាតិ​ទឹក​ពី​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​បត់ជើង​បាន​ទៀងទាត់។ លើស​ពី​នេះ​ផ្លែ​ល្មើ​អាច​ជួយ​បង្ការ​ជំងឺ​រាករូស​ដោយសារ​តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ផ្លូវ​រំលាយ​អាហារ។ ៣.​ជួយ​ឱ្យ​ជាតិ​ដែក​មាន​តុល្យភាព ផ្លែ​ល្មើ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ដែក ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្លេកស្លាំង ។ ការ​បរិភោគ​ផ្លែ​ល្មើ​អាច​បង្កើន​កម្លាំង និង​ថាមពល​ទាំងមូល​របស់​ពួក​គេ ។ ៤.ជំរុញ​ថាមពល​ក្នុង​ខ្លួន​អ្នក ផ្លែ​ល្មើ​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ដូច​ជា​ស្ករ sucrose ស្ករ fructose និង​ស្ករ glucose ដែល​ធ្វើ​ឱ្យ​វា​ជា​អាហារ​សម្រន់​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ថាមពល​របស់​អ្នក ។ ជាតិ​កាក​សរសៃ​ដែល​មាននៅ​ក្នុង​ផ្លែ​ល្មើ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ថាមពល​របស់​អ្នក ដែល​អាហារ​ផ្អែម​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន ។ ៥.តម្លៃល្មើ តម្លៃល្មើគ្រាប់ពូជ ១គីឡូ ២២០ដុលារ(តម្លៃក្នុងស្រុក) ដោយឡែកបើយើងបំបែកកូនពីដើមញីគឺយើងបានកូនញី១០០%ផងដែរតែវាថ្លៃគឺកូនមួយដើមបំបែកចេញពីដើមញីថ្លៃដល់១០០ដុល្លា(តម្លៃក្នុងស្រុក)។ ដំណាំជាដំណាំឧស្សាហកម្មនិងមានអាយុវែងដល់រាប់រយឆ្នាំ៕













 Sanhsrolen news

Comments

Popular posts from this blog

ខេត្ដកណ្ដាលមានអ្វីខ្លះទៅ?

ខេត្តកំពង់ស្ពឺមានអ្វីខ្លះ?