ខេត្តកំពង់ស្ពឺមានអ្វីខ្លះ?

១.ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ជាខេត្តមួយនៃប្រទេសកម្ពុជា។ ក្រុងកំពង់ស្ពឺជាទីរួមខេត្តនៃខេត្តនេះ។ ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និងព្រៃភ្នំមានប្រជារា្រស្តសរុប ៥៩៨ ៨៨២នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២នាក់ ស្រី ៣១១ ៤៩០នាក់ ។ ជាភាគរយនៃប្រជារា្រស្តជា ស្រីមាន ៥២ភាគរយ ។ ខេត្តនេះ រួមមាន ៨ស្រុក ៨៩ ឃុំ និង ១៣១៩ ភូមិ ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្ត របស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង ដង់ស៊ីតេកម្រិតជាតិ ដែលមានតែ 64នាក់ ។ ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដើម​ត្នោត​ច្រើន​ជាង​គេ។មានផ្ទៃដីសរុប ៧០១៧ គម២ ។ប្រជាជន =៥៩៨,៨៨២ (១៩៩៨)។​​ ដង់ស៊ីតេ =​១០២ នាក់/គម២ ។

២.មាន៨ស្រុក៖ 
១​.ស្រុកបសេដ្ឋ
២.ស្រុកឱរ៉ាល់
៣.ស្រុកសំរោងទង
៤.ក្រុងច្បារមនមាន
៥.ស្រុកគងពិសី
៦.ស្រុកឧដុង្គ
៧.ស្រុកភ្នំស្រួច
៨.ស្រុកថ្ពង

៣.តំបន់​ទាក់ទាញ​ និងរមណីយដ្ឋាន

-សារមន្ទីរនរៈបូរី
-អំពែភ្នំ
 -ឧទ្យានជាតិព្រះសុរាម្រិតកុសម(គីរីរម្យ)
-រមណីយដ្ឋានគីរីរម្យ(ក្រោម)
 -រមណីយដ្ឋានល្អាងភ្នំចាស់
 -ចំបក់
-ទឹកជ្រោះអន្លង់រ័ត្ន
-ប្រាសាទសាទក្អែកពង
 -រមណីយដ្ឋានវប្បធ៌មធម្មជាតិ​ភ្នំព្រះ
 -ផលិតផល បសុសត្វ (មាន់-ទា)
-តំបន់ទេសចរជនជាតិសួយ -ភ្នំប្រសិទ្ធ


 









Sanhsrolen news






Comments

Popular posts from this blog

ខេត្ដកណ្ដាលមានអ្វីខ្លះទៅ?

តើអ្នកស្គាល់ល្មើទេ​ហេតុអ្វីបានជាវាមានតម្លៃថ្លៃយ៉ាងនេះ?