Posts

Showing posts from November, 2017

សញ្ញា​ទាំង​៧បញ្ជាក់​ថា crush មិន​បាន​ស្រលាញ់​អ្នក​វិញ​ទេ

Image
អ្នក​ចង់​ដឹង​ពី​វិធី​កាត់​ចិត្ត​ពី crush? បើ crush របស់​អ្នក​មាន​សញ្ញា​ច្រើន​ក្នុង​ចំណោម​សញ្ញា​ខាង​ក្រោម​នេះ អ្នក​គួរ​តែ​ដក​ចិត្ត​បាន​ហើយ។  ១. មិន​ទាក់​ទង​នឹង​អ្នក បុរស​ណា​ក៏​ដោយ បើ​ទោះ​បី​ជា​រវល់​យ៉ាង​ណា​ក៏​អាច​ចំណាយ​ពេល​បន្តិច​បន្តួច​ដើម្បី​ទាក់ទង​ទៅ​កាន់​នារី​ដែល​យើង​ស្រលាញ់​ដែរ។ ផ្ទុយ​មក​វិញ​ប៉ះ​ចំ​អ្នក​ដែល​ខ្លួន​មិន​ចូល​ចិត្ត​ហើយ ទោះ​បី​ជា​គេ​ទំនេរ​ក៏​មិន​ខ្ចី​សួរ​រក​អ្នក​ដែរ។  ២. មិន​សកម្ម ​មិន​ថា​សកម្មភាព​ដើរ​លេង​ឬ​ធ្វើ​អ្វី​ក៏​ដោយ​គឺ​សុទ្ធ​តែ​អ្នក​ជា​អ្នក​ផ្ដើម​ទាំង​អស់។ បើ​សិន​ជា​អ្នក​មិន​ផ្ដើម​​គេ​ក៏​មិន​ឈឺ​ចិត្ត​ស្អិត​ទ្រូង​អ្វី​ទាំង​អស់។  ៣. មិន​ណាត់​ជួប​គ្នា​តែ​២​នាក់ បើ​សិន​ជា​គេ​មាន​ចិត្ត​លើ​អ្នក គេ​នឹង​ណាត់​ជួប​អ្នក​ដាច់​ដោយ​ឡែក​តែ​២​នាក់​ដើម្បី​មាន​ឱកាស​ស្និទ្ធស្នាល​នឹង​គ្នា។ ៤. ច្បាស់​លាស់​រឿង​លុយ​កាក់ បើ​ចំពោះ​នារី​ដែល​គេ​ចូលចិត្ត ពេល​ទៅ​ញ៉ាំ​អី​ម្ដង​ៗ​ទោះ​បី​ជា​ទៅ​តែ​នាក់​ឬ​ជា​ក្រុម​ក៏​ដោយ ក៏​គេ​នឹង​ចេញ​លុយ​សម្រាប់​ចំណែក​របស់​អ្នក​ដែរ។ តែ​បើ​អ្នក​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា គេ​នឹង​បែង​ចែក​ឲ្យ​ដាច់​ស្រេច​។  ៥. មិន​រក្សា​អាកប្បកិរិយា...

ខេត្ដកណ្ដាលមានអ្វីខ្លះទៅ?

Image
១.ទីតាំងភូមិសាស្រ្តខេត្តកណ្តាល ខេត្តកណ្តាល គឺជាខេត្តមួយដែលស្ថិតនៅជាប់នឹងជាយទីក្រុងភ្នំពេញតាមបណ្តោយដងផ្លូវលេខ៥នៅភាគខាងត្បូងប្រទេសកម្ពុជា។​ ខេត្តកណ្តាលមានទីរួមខេត្ត​នៅតាខ្មៅ ។ ខេត្តកណ្តាលមានស្រុកចំនួន១០ ក្រុង១ ឃុំ១២៧ ភូមិ៩១២ និងមានប្រជាជនចំនួន១,១៥៥,០៣០នាក់ ហើយមានផ្ទៃដី៣,២១១.៧៦ គ.ម២      ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុងទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជាដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង មានព្រំប្រទល់ : ខាងជើងជាប់នឹងខេត្តកំពង់ចាម និង កំពង់ឆ្នាំង ​​​​ខាងលិចជាប់នឹងខេត្តកំពង់ស្ពឺ ខាងត្បូងជាប់នឹងខេត្តកែវ និងព្រំប្រទល់វៀតណាម ខាងកើតជាប់ខេត្តព្រៃវែង ២.សេដ្ឋកិច្ច ខេត្តកណ្តាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ការធ្វើកសិកម្ម​ និង នេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលបន្ថែមពីការធ្វើស្រែចម្ការ​ ខេត្ដនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ និងរោងចក្រជាច្រើន​ស្ថិតនៅខេត្ដកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥សែននាក់។ ៣.កសិកម្មសំខាន់ៗខេត្តកណ្តាល ប្រជាជនខេត្តកណ្តាលភាគច្រើនប្រកបរបរ កសិកម្ម ដា...

ជនជាតិ Waorani ជាអ្នករស់បែបណាទៅ?

Image
ជនជាតិ Waorani ជាអ្នករស់នៅក្នុងព្រៃជ្រៅនៃ អាម៉ាហ្សូន ។ ក្រៅពីមើមឈើ ផ្លែឈើ ពូកគេភាគច្រើនទទួលទានសាច់ស្វាដែលជាធម្មតារស់តាមដើមឈើខ្ពស់ៗ ។ ហេតុនេះពួកគេត្រូវតោងឡើងតាមវល្លិនានាអោយដល់ទីខ្ពស់ទាំងនោះទើបអាចផ្លុំម្ជុលពិសបាញ់សំលាប់ស្វាបាន ។ ទំលាប់ឡើងវល្លិរាល់ថ្ងៃបានធ្វើអោយពួកគេមានជើងសំរបនឹងជីវភាពរាល់ថ្ងៃនេះ ។ ពួកគេមានប្រជាជនរស់នៅជិត 4,000 នាក់ហើយចេះភាសា Huaorani ជាភាសាដែលដាច់ដោយឡែកពីគេដែលមិនត្រូវបានគេដឹងថាទាក់ទងទៅនឹងភាសាដទៃទៀត។ ដីធ្លីដូនតារបស់ពួកគេមានទីតាំងស្ថិតនៅចន្លោះទន្លេ Curaray និង Napo ដែលមានចំងាយ 80 គីឡូម៉ែត្រខាងត្បូងអេកកា។ ទីលំនៅទាំងនេះដែលមានទទឹងប្រហែល 190 ម៉ៃល៍ (190 គីឡូម៉ែត្រ) និង 75 ទៅ 100 ម៉ាយ (120 ទៅ 160 គីឡូម៉ែត្រ) ពីភាគខាងជើងទៅខាងត្បូងត្រូវបានគំរាមកំហែងដោយការរុករកប្រេងនិងការកាប់ឈើខុសច្បាប់។ កាលពីអតីតកាល Huaorani អាចការពារវប្បធម៌និងដីរបស់ពួកគេពីសត្រូវជនជាតិដើមភាគតិចនិងអ្នកតាំងលំនៅ។ នៅក្នុងរយៈពេល 40 ឆ្នាំចុងក្រោយនេះពួកគេបានផ្លាស់ប្តូរពីសង្គមម៉ាញ់និងប្រមូលផ្តុំដើម្បីរស់នៅភាគច្រើននៅក្នុងតំបន់តាំងលំនៅព្រៃឈើអចិន្រ្តៃយ៍។ មានសហគមន៍ចំនួន 5 គឺ Tagaeri, Huiñatare, Oñamenaneនិងក្រុមពីរនៃ Taromena...

តើអ្នកស្គាល់ល្មើទេ​ហេតុអ្វីបានជាវាមានតម្លៃថ្លៃយ៉ាងនេះ?

Image
ដំណាំល្មើជាដំណាំនៅកម្ពុជាជាយូរណាស់មកហើយ ហើយមានតម្រូវការខ្ពស់ដោយវិនិយោគិនជាតិ​ និងអន្ដរជាតិសំឡឹងមើលឃើញទីផ្សារតំបន់អាស៊ានត្រូវការផលិតផលល្មើរបស់កម្ពុជាក្នុងការនាំចេញក្នុងអាស៊ាននិងពិភពលោក។ ដំណាំ «ល្ម៉ើ» ត្រូវបានអ្នកជំនាញកសិកម្មអះអាងថា នឹងចាប់ផ្តើមទទួលផល ក្នុងរយៈពេល៣ឆ្នាំ បានចាប់ពី៤០គីឡូទៅ១០០គីឡូក្រាម ក្នុងមួយដើម ហើយក្នុងរយៈពេល១០ ឆ្នាំអាចទទួលផល បាន៥០គីឡូឡើងទៅក្នុងមួយដើមៗ។ អត្ថប្រយោជន៍ល្មើ ១.​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ វាមានសារធាតុ ម៉ា​ញ៉េ​ស្យូ​ម ​សេ​ឡេ​ន្យូ​ម និង​ម៉​ង់​ហ្គា​ណែ​ស។ ២.ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក ផ្លែ​ល្មើ​ល្អ​ចំពោះ​សុខភាព​ដោយសារ​តែ​បរិមាណ​ជាតិ​កាក​សរសៃ​រលាយ​ខ្ពស់​របស់​វា ។ជាតិ​កាក​សរសៃ​រលាយ​នឹង​ទាញ​ជាតិ​ទឹក​ពី​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​បត់ជើង​បាន​ទៀងទាត់។ លើស​ពី​នេះ​ផ្លែ​ល្មើ​អាច​ជួយ​បង្ការ​ជំងឺ​រាករូស​ដោយសារ​តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ផ្លូវ​រំលាយ​អាហារ។ ៣.​ជួយ​ឱ្យ​ជាតិ​ដែក​មាន​តុល្យភាព ផ្លែ​ល្មើ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ដែក ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្លេកស្លាំង ។ ការ​ប...

ស្ងាត់ៗតួសំដែងដ៏ល្បី​ គួន អ៉ី ឈ្មោះពិត (Rongguang Yu)​​ ក្នុងរឿងសាមកុកមកលេងអង្គរ

Image
តារាសំដែង ជាតួ គួន អ៉ីឆាង ជាមេទ័ពស្មោះត្រង់ក្នុងសម័យសង្រ្គាមសាមកុក បានមកទស្សនាប្រាសាទអង្គវត្តដ៏ពិសិដ្ឋរបស់ខ្មែរយើង។ -លោក Rongguang Yu កើតថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៥៨, នៅទីក្រុងប៉េកាំង, ប្រទេសចិន -លោកត្រូវគេស្គាល់ឈ្មោះមួយទៀតថា Ringo Yu -លោក Ringo Yu ធ្លាប់សំដែងរឿងឈុតឆាកវាយតបជាមួយ លី លីនជា យ៉ាងជក់ចិត្ត, មិនចាំចំណងជើងរឿង។ លោកត្រូវប្រជាជនខ្មែរគាំទ្រយ៉ាងខ្លាំងតាមរយៈការសំដែងរបស់លោក, ខ្ញុំជាអ្នកគាំទ្រការសំដែងរបស់គាត់ម្នាក់ដែរ។ -តារាល្បីរបស់ចិនមកមើល និងភ្ញាក់ផ្អើលពីមរតកដូនតាខ្មែរ, រីឯកកូនចៅខ្មែរ ភ្ញាក់ផ្អើលពីការមកដល់តារាសំដែងចិន, រួមទាំងខ្ញុំផងដែរ៕  រូបភាព៖ ដោយលោក Lay KimHui

មកមើលផ្លែប៉ោមស្រុកខ្មែរតិចមើល

Image
ប្រជាកសិករនៅ​ ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បាននិយាយរៀបរាប់ពីដំណាំផ្លែប៉ោមគាត់ថាល្មមដាំបានដើម និងផ្លែប៉ុណ្ណេះគាត់ចំនាយរយៈពេលប្រមាណ ១៣ខែ។ ហើយគាត់បន្ថែមថាប្រហែលឆ្នាំក្រោយវាបានផលច្រើនជាងហ្នឹងទៀតព្រោះឥឡូវដើមវានៅតូចនៅឡើយ ហើយគាត់មានគម្រោងដាំបន្ថែមទៀត។​ ហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយប្រទេសយើងនឹងអាចនាំផ្លែប៉ោមទៅក្រៅប្រទេស ដូចប្រទេសដ៏ទៃដែរ៕    SanhSrolen News

ខេត្តកំពង់ស្ពឺមានអ្វីខ្លះ?

Image
១.ខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ​ជាខេត្តមួយនៃប្រទេសកម្ពុជា។ ក្រុងកំពង់ស្ពឺជាទីរួមខេត្តនៃខេត្តនេះ។ ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និងព្រៃភ្នំមានប្រជារា្រស្តសរុប ៥៩៨ ៨៨២នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២នាក់ ស្រី ៣១១ ៤៩០នាក់ ។ ជាភាគរយនៃប្រជារា្រស្តជា ស្រីមាន ៥២ភាគរយ ។ ខេត្តនេះ រួមមាន ៨ស្រុក ៨៩ ឃុំ និង ១៣១៩ ភូមិ ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្ត របស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង ដង់ស៊ីតេកម្រិតជាតិ ដែលមានតែ 64នាក់ ។ ខេត្តកំពង់ស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែល​សំបូរ​ដើម​ត្នោត​ច្រើន​ជាង​គេ។មានផ្ទៃដីសរុប ៧០១៧ គម២ ។ប្រជាជន =៥៩៨,៨៨២ (១៩៩៨)។​​ ដង់ស៊ីតេ =​១០២ នាក់/គម២ ។ ២.មាន៨ស្រុក៖   ១​.ស្រុកបសេដ្ឋ ២.ស្រុកឱរ៉ាល់ ៣.ស្រុកសំរោងទង ៤.ក្រុងច្បារមនមាន ៥.ស្រុកគងពិសី ៦.ស្រុកឧដុង្គ ៧.ស្រុកភ្នំស្រួច ៨.ស្រុកថ្ពង ៣.តំបន់​ទាក់ទាញ​ និងរមណីយដ្ឋាន ​ -សារមន្ទីរនរៈបូរី -អំពែភ្នំ  -ឧទ្យានជាតិព្រះសុរាម្រិតកុសម(គីរីរម្យ) -រមណីយដ្ឋានគីរីរម្យ(ក្រោម)  -រមណីយដ្ឋានល្អាងភ្នំចាស់  -...